ជាការពិតណាស់បើនិយាយពីសេដ្ឋកិច្ចប្រទេសជប៉ុនជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំលំដាប់ទីបីនៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកនិងចិន។ក្រៅពីមានសេដ្ឋកិច្ចដ៏រឹងមាំហើយនោះជប៉ុនក៏ជាប្រទេសមួយដែលប្រជាជនមានអាយុវែងបំផុតនៅក្នុងពិភពលោកដែរ។
អាយុជាមធ្យមរបស់ប្រជាជនគឺ៨៥.២៦ឆ្នាំ។ មានហេតុផលមួយចំនួនដែលធ្វើឲ្យប្រជាជនជប៉ុនអាយុវែង៖
 
Ø  ជនជាតិជប៉ុនបរិភោគបន្លែច្រើនបំផុត 
ជាប្រពៃណី ជនជាតិជប៉ុនបរិភោគ បាយបន្លែនិងត្រីច្រើនបំផុត
អមជាមួយនឹងសណ្តែកសៀងផ្អាប់នឹង  និង សារ៉ាយ សមុទ្រ។ ដូច្នោះហើយជនជាតិជប៉ុនទទូលទានបានវីតាមីនសារធាតុរ៉ែ ពីរុក្ខជាតិ ដែលមានប្រយោជន៍ ដល់រាងកាយគ្រប់គ្រាន់។
Ø  ជនជាតិជប៉ុនចូលចិត្តទទូលទានអាហារច្រើនមុខខុសៗគ្នា
ជនជាតិជប៉ុន ចូលចិត្តបរិភោគអាហារច្រើនមុខខុសៗគ្នាក្នុងពេលតែមួយ
ដែលក្នុងនោះមានដូចជាប្រភេទ អាហារ ចំហុយ ស្ងោរ ចៀន ឆា អាំង ជាដើម។ ជាទម្លាប់យ៉ាងហោចណាស់ពួកគេចម្អិនស៊ុបមួយ កូនចានធ្វើពីត្រីនិងបន្លែផ្សេងៗដែលផ្តល់អហារប្រភេទសរសៃ 
Fiber បានគ្រប់គ្រាន់។
Ø  ជនជាតិជប៉ុនចូលចិត្តផឹកទឹកតែ
ការទទូលទានទឹកតែជាវប្បធម៌ដ៏សំខាន់មួយនៅក្នុងប្រទេសជប៉ុន។
តែជប៉ុន មានគុណភាពល្អដែលមាន សារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាង កាហ្វេឆ្ងាយ។
Ø  អាហាររបស់ជនជាតិជប៉ុនភាគច្រើនគឺស្រស់ៗ
អាហារជនជាតិជប៉ុនភាគច្រើនបំផុតគឺស្រស់ៗមិនថាត្រីសាច់ឬបន្លែផ្លែឈើនោះទេ។ ពួកគេត្រូវតែប្រាកដថាអាហារដែលចូលក្នុងមាត់របស់ពួគេត្រូវតែស្រស់
គ្មានជាតិគីមីនិងផ្តល់ផលប្រយោជន៍ចំពោះសុខភាព។ 
Ø  ចានដាក់អាហាររបស់ជនជាតិជប៉ុនគឺមានទំហំតួច
ការគ្រប់គ្រងបរិមាណអាហារគឺជាផ្នែកមួយ នៃ ប្រពៃណី ជប៉ុន។
ជនជាតិជប៉ុនចូលចិត្តប្រើប្រាស់ចានដាក់អាហារមានទំហំតួចតែមានច្រើនប្រភេទខុសៗគ្នា ដើម្បីឲ្យប្រាកដថាអាហារមួយពេលៗរបស់ពួកគេគឺជាអាហារដែលមានគ្រប់សារធាតុចិញ្ចឹម។
 
Ø  ដើរ, ឈរ, រត់ 
ការដើរ ការ ឈរ ការត់ ជាផ្នែកមួយ
នៃជីវិត ប្រចាំថ្ងៃ  របស់ជនជាតិជប៉ុន  ពីព្រោះពេលភ្ញាក់ពីដេក ធ្វើដំណើរទៅធ្វើការពួកគេត្រូវដើរទៅស្ថានីយ៍រថភ្លើង,ឈរចាំ រថភ្លើង ឈរ ក្នុងរថភ្លើង ហើយពេលធ្វើការគឺគេស្វាហាប់ណាស់
បើត្រូវរត់គឺរត់។ អញ្ចឹងហើយជនជាតិជប៉ុនធ្វើចលនាបានច្រើនតាមរយៈសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។
Ø  ហាត់ប្រាណទៀងទាត់
ជនជាតិជប៉ុនចូលចិត្តហាត់ប្រាណបានទៀងទាត់ ជាពិសេសពេលព្រឹក គេមានកម្មវិធីហាត់ប្រាណតាមវិទ្យុ។
ការហាត់ប្រាណទៀងទាត់បានធ្វើឲ្យជនជាតិជប៉ុនមានសុខភាពល្អមិនងាយឈឺថ្កាត់នោះទេ។  
Ø  ជនជាតិជប៉ុនទទូលបានសេវាថែទាំសុខភាពលំដាប់ពិភពលោក
សេវាថែទាំសុខភាពរបស់ជប៉ុនគឺមានស្តង់ដាខ្ពស់ណាស់។ ប្រជាជនជប៉ុន ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជាច្រើនដងក្នុងមួយឆ្នាំៗដើម្បីតាមដានសុខភាពរបស់ពួគេទោះបីមិនមានជម្ងឺអ្វីក៏ដោយ។
Ø   យកចិត្តទុកដាក់បំផុតចំពោះភាពស្អាត
ភាពស្អាតគឺជាអ្វីដែលប្រជាជនជប៉ុនប្រកាន់ខ្ជាប់។ នៅជប៉ុនមិនមានសំរាមរាយប៉ាយនៅតាមផ្លូវសាធារណៈនោះទេ។គ្រប់ទីកន្លែងគឺស្អាតមិនមានសំរាមឡើយ។ដូច្នេះវាចូលរួមចំណែកធ្វើឲ្យបរិយាកាសរស់នៅកាន់តែល្អប្រើសើរ។ 
ហេតុអ្វីបានជាប្រជាជនជាតិជប៉ុនអាយុវែង?? 
4/
5
Oleh 
Unknown









