កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងបទសម្ភាសន៍ជាមួយ Europe 1, លោក Eric Woerth បានចំអក ឯកឧត្តមប្រធានាធិបតីបារាំងទើបជាប់ឆ្នោត Emmanuel Macron ថាមាន « ឥរិយាបទដូចខ្មែរ » ចំពោះលោក Manuel Valls ដែលជាអតីតនាយករដ្ឋមន្រ្តីបារាំង ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ហើយការ លើកឡើងនេះ បានបង្កឲ្យមានកំហឹងក្នុងចំណោមប្រជាជនខ្មែរ រួមទាំងប្រជាជនបារាំងផ្ទាល់ផងដែរ។
ឯកឧត្តម ចែម វីឌ៉្យា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានសម្តែងប្រតិកម្ម និងទាមទារឲ្យលោក Eric Woerth ជាអភិបាលក្រុង Chantilly នៃប្រទេសបារាំង ធ្វើការសុំទោសចំពោះប្រជាជនខ្មែរ ចំពោះ សម្តីរបស់គាត់ ដែលបានចំអក ឯកឧត្តមប្រធានាធិបតីបារាំងទើបជាប់ឆ្នោត Emmanuel Macron ថាមាន « ឥរិយាបថដូចខ្មែរ »។
នៅក្នុងសារលិខិត ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ផ្ញើទៅកាន់លោក Eric Woerth ឯកឧត្តម ឯកអគ្គរាជ ទូតកម្ពុជា បានមានប្រសាសន៍៖ « ខ្ញុំសូមសម្ដែងនូវការខកចិត្តយ៉ាងខ្លាំងដែលលោក ប្រៀបធៀបការផ្លាស់ ប្តូរស្ថានភាពនយោបាយក្នុងប្រទេសរបស់លោក ទៅនឹងប្រជាជាតិមួយផ្សេង ដែលមិនមានអ្វីពាក់ព័ន្ធទៅ នឹងបញ្ហាដែលលោកបានលើកឡើងទាល់តែសោះ។ »
ឯកឧត្តម ឯកអគ្គរាជទូត បានចាត់ទុកថាសម្តីរបស់លោក Eric Woerth មិនត្រឹមតែជាការលើក ឡើងខុស ប្រធានបទ និងគ្មានមូលដ្ឋាននោះទេ តែវាមិនគួរឲ្យជឿសោះថាជាសម្តីរបស់មនុស្ស ដែលមានការអប់រំ ដូចគាត់។
ឯកឧត្តម ចែម វីឌ៉្យា ក៏បានណែនាំឲ្យអភិបាលក្រុង Chantilly អាន ប្រវត្តិសាស្រ្តផ្សេងៗក្នុងពិភពលោកឡើង វិញ រួមទាំងក្នុងទ្វីបរបស់គាត់ផងដែរ ហើយធ្វើការសុំទោសដល់ប្រជាជនខ្មែរ។
តាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន លោក Eric Woerth បានសម្តែងនូវការសោកស្តាយ ចំពោះការលើកឡើងរបស់គាត់ ដោយអះអាងថាសម្តីមិនបានរៀបចំជាមុន និងសំដៅទៅលើសម័យកាល មួយនៃប្រវត្តិសាស្ត្រ មិនមែនប្រជាជាតិទាំងមូលឡើយ។ គាត់បានបញ្ជាក់៖ «បើសិនខ្ញុំបានធ្វើអោយ អ្នកណាម្នាក់ឈឺចាប់ សូមលោក អ្នក ទទួលនូវការសុំទោសអំពីខ្ញុំ។»

ឯកអគ្គរាជទូតកម្ពុជា ទាមទារឲ្យអភិបាលក្រុង Chantilly នៃប្រទេស បារាំង សុំទោសប្រជាជនខ្មែរ
4/
5
Oleh
christiancambodia