គេនៅចាំបានថាបន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ប្រជាពលរដ្ឋខ្មែរពិតជាឈឺចាប់ខ្លាំងណាស់ដោយសារតែវិនាសកម្មនៃអំពើប្រល័យពួជសាសន៍ដ៏ខ្មៅងងឹតមួយនេះ។ ប៉ុន្តែនៅក្នុងទសវត្សរ៍ឆ្នាំ៨០និង៩០កំពូលតារាចម្រៀងម៉េងកែវពេជ្ជតាបានបំពេរអារម្មណ៍ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសដែលធ្លាប់រងឈឺចាប់ពីស្រមោលសង្គ្រាមដ៏ឃោឃៅនេះឲ្យបានធូរស្បើយមួយកម្រឹតតាមរយៈបទចម្រៀងដ៏សែនពិរោះមួយចំនួនដូចជាបទ«ពុកអើយវិលវិញុំុំុ,មរណភាពនៅអារញ្ញ,ផ្ញើកងជួនបងវិញ,អូនក្រណាស់បង,បងខ្មៅរើសប្រពន្ធ....។ល។
ចាប់តាំង ពីពេល នោះ មកភាពល្បីល្បាញរបស់កំពូលតារាចម្រៀង ម៉េងពេជ្ជតាចាប់ផ្តើម ឡើង ដល់កម្រឹតកំពូល។ បទចម្រៀងរាប់ពាន់បទរបស់គាត់បានឮស្ទើតែពេញផ្ទៃប្រទេសតាមវិទ្យុ
ទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
ទោះបីជាពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំ ប៉ុន្តែបទចម្រៀងរាប់ពាន់បទរបស់កំពូលតារាចម្រៀងរូបនេះនៅតែដក់ជាប់ក្នុងចិត្តប្រជាពលរដ្ឋខ្មែរជានិច្ច។បទដែលល្បីល្បាញបំផុតនាពេលក្រោយៗមកទៀតមានដូចជាបទ«ស្នេហ៍ប្រុសងក់ងរ,ឪបប្តីនឹងសង្សា,
ដំណក់ទឹកភ្នែក,ផ្កាដុះលើថ្ម,អណ្តាតម្តាយក្មេក,នឹក,ផ្ញើចិត្តនឹកតាមវិទ្យុ,ហេតុអ្វីខ្ញុំយំ, ស្រណោះភ្លេងការ,ហួសពេលហើយបង, ចិត្តប្រុសប្រែប្រួល, ភ្លៀងធ្លាក់ក្នុងបេះដូង, នឹកតែបងមួយ,ផ្កាយតួច, ស្រលាញ់បងមិនស្តាយក្រោយ,.....នឹងមានរាប់ពាន់បទច្រើនទៀត។
បច្ចុប្បន្ន ទោះបីជាមានតារាក្មេងៗស្អាតៗរះឡើងព្រោងព្រាតប៉ុន្តែគ្មានតារាណាដែលអាច ដណ្តើម ដំណែងរបស់កំពូលតារាម៉េងកែងពេជ្ជតាបានទេព្រោះបទចម្រៀងរាប់ពាន់បទរបស់គាត់ហាក់នៅតែ ពេញនិយមមិនសាបនោះឡើយ។ មួយវិញទៀតក្នុងនាមជាស្រ្តីមេម៉ាយអ្នកនាងម៉េងពេជ្ជតា ពិតជាដើរតួរសំខាន់ណាស់ក្នុងការគ្រប់គ្រងកូនទាំងពីររបស់គាត់ព្រោះត្រូវដើរតួរជាម្តាយផងឪពុក ផង ហើយវាមិនមែនជារឿងដែលងាយស្រួលដែលមនុស្សភាគច្រើនសុទ្ធតែធ្វើបាននោះទេ។ ទោះជាធ្លាប់បានហែលឆ្លងឧសគ្គជាច្រើនរាប់មិនអស់ប៉ុន្តែអ្នកនាងម៉េងពេជ្ជតានៅតែឈរជា
បង្គោលដ៏រឹងមាំសម្រាប់កូនៗនិងនៅតែបម្រើរអារម្មណ៍ទស្សនិកជនគ្រប់ពេលវេលា។ នៅតាមវេទិការប្រគំបន្រ្តីនានាគេតែងតែឃើញហ្វេនអ្នកគាំទ្ររបស់គាត់ជាច្រើនទៅជួនបាច់ផ្កានិង
វត្ថុអនុស្សាវរីយ៍ឥតដាច់ដើម្បីបង្ហាកពីការស្រលាញ់និងគាំទ្រ។ នេះសបញ្ជាក់ឲ្យឃើញថាកំពូលតារាម៉េងកែងពេជ្ជតាពិតជាតារាល្បីប្រចាំប្រទេសរីកគ្រប់រដូវកាលនិងមិនចេះរីងស្ងួន។សង្ឃឹមថាអ្នកនាងម៉េងពេជ្ជតានឹងមានបទចម្រៀងថ្មីៗដើម្បីបំពេរអារម្មណ៍បងប្អូនខ្មែរបន្តទៀត៕ NS

ម៉េងកែងពេជ្ជតាកំពូលតារារីកគ្រប់រដូវ
4/
5
Oleh
Unknown