វគ្គទី៣៖ ការឈប់សម្រាកពិសេស (Special Leave)
កម្មករនិយោជិតអាចឈប់សំរាកពិសេសរហូតដល់ ៧ថ្ងៃ ដោយមូលហេតុផ្ទាល់ខ្លួនដែលប៉ះពាល់ផ្ទាល់ដល់គ្រួសាររបស់គេ។ និយោជកមិនគួរបដិសេធដោយមិនសមហេតុផលលើការឈប់សំរាកពិសេសទេ ប្រសិនបើៈ
-កម្មករនិយោជិត រៀបអាពាហ៍ពិពាហ៍
-ប្រពន្ធរបស់កម្មករនិយោជិតសំរាលកូន
-កូនរបស់និយោជិតរៀបអាពាហ៍ពិពាហ៍ ឬប្តីប្រពន្ធកូន ឬ ឪពុកម្តាយរបស់កម្មករនិយោជិតស្លាប់ ឬ ឈឺ។
ប្រសិនបើកកម្មករនិយោជិតមិនទាន់បានប្រើការឈប់សំរាកប្រចាំឆ្នាំ(Annual Leave) របស់គេ និយោជកអាចកាត់ការឈប់សំរាកពិសេសពីការឈប់សំរាកប្រចាំឆ្នាំដែលនៅក្នុងឆ្នាំនោះ។
តែបើសិនជាកម្មករនិយោជិតពុំមានការឈប់សំរាកប្រចាំឆ្នាំ និយោជកអាចតំរូវអោយកម្មករនិយោជិតធ្វើការដើម្បីកាត់សងការឈប់សំរាកពិសេស។ តែទោះជាយ៉ាងណាក៏នៅតែមានការដាក់កំហិតលើចំនុចនេះផងដែរ។
ឧទាហរណ៍ រយៈពេលធ្វើការសរុបមិនត្រូវបានអោយលើសពីរយៈពេល ១០ម៉ោង ក្នុងមួយថ្ងៃ ឬ ៥៤ម៉ោង ក្នុងមួយអាទិត្យឡើយ។
ឯកសារយោង
ច្បាប់ស្តីពីការងារមាត្រា ១៧១
ប្រកាស ៧៦/៩៨ និង ២៦៧/០១
សេចក្តីបង្គាប់អាជ្ញាកណ្តាល ១៤៤/១២(៦)
វគ្គទី៤៖ ការឈប់សំរាកឈឺ Sick Leave
ការឈប់សម្រាកថ្ងៃបុណ្យសាធារណៈ (Public Holiday), ថ្ងៃឈប់សម្រាក (Annual Leave) និង អត្ថប្រយោជន៍ផ្សេងៗ វគ្គទី៣
4/
5
Oleh
christiancambodia