ជាការពិតណាស់ការស្លាប់របស់លោកអ៊ិតសេដ្ឋាដែលជាពិធីករដ៏ល្បីបានធ្វើឲ្យប្រជាពលរដ្ឋ
គ្រប់ស្រទាប់វណ្ណៈមានការសោកស្តាយយ៉ាងខ្លាំង ហើយអ្វីដែលគេកាន់តែហួសចិត្តនោះគឺគេមិនដែលដឹងថាលោកមានជីវភាពខ្វះខាតដល់ថ្នាក់ហ្នឹងនោះទេ។ បន្ទាប់ពីមានការប្រកាសពីលោកពែកមី និងតារាសិល្បៈមួយចំនួនទៀតគេឃើញមានមន្ត្រីធំៗ មិត្តសិល្បៈករនិងប្រជាពលរដ្ឋជាច្រើនបានចូលរួមផ្តល់ថវិការនិងសន្យាជួយដល់កូនៗរបស់គាត់ទាំងបី នឹងម្តាយចាស់ជរាម្នាក់ យ៉ាងច្រើន។ ថ្ងៃនេះ«ធ្វើលេង»សូមបូកសរុបត្រូសៗ(មិនផ្លូវការ)នូវអ្វីដែលកូនៗនឹងម្តាយរបស់លោកអ៊ិត សេដ្ឋាបានទទូលពីសប្បុរសជនទាំងនោះដែលពួកគាត់បាន មើលឃើញពីការលំបាករបស់កូនៗលោកអ៊ិតសេដ្ឋា។ នៅថ្ងៃនេះសម្តេចហ៊ុនសែនបានឧបត្ថម្ភចំនួន១ម៉ឺនដុល្លារបន្ថែមពីលើសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនដែលបានឧបត្ថម្ភ១៥លានរៀលកាលពីម្សិលមិញ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានឧបត្តម្ភ២០លានរៀល ដោយឡែកលោកឧកញ៉ា ម៉ុង ឫទ្ធីបានប្រកាសថាលោកនឹងផ្តល់ផ្ទះមួួយខ្នងដល់កូនៗនិងម្តាយរបស់លោកសេដ្ឋានៅខេត្តព្រះសីហនុ។ លើសពីនេះទៀតលោក ឧកញ៉ា គិតម៉េងទទូលរាប់រងទាំងស្រុងលើការចំណាយក្នុងពិធីបុណ្យសព។ ឯកឧត្តម ខៀវ កញារិទ្ធិ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានសន្យាថានឹងជួយកូនៗរបស់លោកសេដ្ឋាឲ្យបានរៀនចប់សព្្វគ្រប់ និងជួយរកការងារឲ្យធ្វើផងដែរ។ លោក លី ប៊ុនឆៃ អគ្គនាយករងសាលា ប៊ែល ធី ក៏បានផ្តល់អាហារូបករណ៍ ១០០% ដល់កូនទាំងបីរបស់លោកសេដ្ឋាផងដែរ។ លើសពីនេះទៀតCTNក៏សន្យាថានឹងបន្តបើកប្រាក់ខែឲ្យលោកអ៊ិតសេដ្ឋក្នុងរយៈពេលវែងបន្តទៀតទោះបីជាលោកបានលាចាកលោកទៅហើយក្តី។ នេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះដែលយើងបានដឹងជាទូទៅប៉ុន្តែនៅមានការចូលរួមពីបងប្អូនគ្រប់មជ្ឈដ្ឋានជាច្រើនទៀត។ យើងខ្ញុំសូមបង្ហាញនូវការគោរពកោតសរសើនឹងថ្លែងអំណរគុណដល់សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនគ្រប់មជ្ឈដ្ឋានដែលបានជួយឧបត្តម្ភដល់កូនៗនិងម្តាយចាស់ជរារបស់លោកអ៊ិតសេដ្ឋានៅក្នុងពេលវេលាដ៏លំបាកនេះ៕

សរុបការឧបត្តម្ភត្រួសៗដែលកូននឹងម្តាយរបស់លោកអ៊ិតសេដ្ឋាបានទទូល
4/
5
Oleh
Unknown