បើយោងតាមគេហទំព័ររបស់ CCTV បានឲ្យដឹងថាចំនួនអ្នកស្លាប់ពីការឆេះអាគារនៅទី ក្រុងឡុងដ៍ ប្រទេសអង់គ្លេងបានកើនឡើងដល់១២នាក់ហើយ ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងថែមទៀតព្រោះមានមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួសធ្ងន់។ របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថាក្រៅពីអ្នកស្លាប់ចំនួន១២នាក់នេះ  មនុស្ស ប្រមាណ៨០នាក់ផ្សេងទៀតត្រូវបានគេ យកទៅកាន់មន្ទីរពេទ្យនានា នៅទូទាំង ទីក្រុងឡុងដ៍  ដែលមួយចំនួនធំក្នុងចំណោមពួកគេគឺរងរបួសពីការ រលាកភ្លើងធ្ងន់ធ្ងរ។  សូមបញ្ជាក់ថានេះជាអគ្គីភ័យដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននៅក្នុងក្រុងឡុងដ៍នាពេលកន្លងមក៕
ចំនួនអ្នកស្លាប់ពីការឆេះអាគារនៅទីក្រុងឡុងដ៍កើនឡើង 
4/
5
Oleh 
Unknown









