Monday, June 5, 2017

ម៉េងកែវពេជ្ជតាបង្ហោះសាររំលែកទុក្ខលោកអ៊ិតសេដ្ឋា


បន្ទាប់ពីទទូលបានព័ត៌មានស្តីពីការស្លាប់របស់លោកអ៊ិតសេដ្ឋា កំពូលតារាចម្រៀងល្បីប្រចាំប្រទេសអ្នកនាង
ម៉េង​កែវពេជ្ជតាបានបង្ហោះសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់លោកអ៊ិងសេដ្ឋា។ ច្បាស់ណាស់​បើមើល​ទៅលើរូបថតដែលបង្ហោះនៅលើហ្វេសប៊ុកនោះអ្នកនាងពេជ្ជតាពិតជាធ្លាប់មាន​អនុស្សាវរីយ៍ជាច្រើនជាមួយលោកអ៊ិតសេដ្ឋាក្នុងនាមជាអ្នកសិល្បះដ៏ល្បីល្បាញប្រចាំប្រទេសដូចគ្នា។  ក្នុងរូបថតមួយសន្លឹកដែលបង្ហោះនៅក្នុងហ្វេសប៊ុកនោះគេឃើញអ្នកនាងម៉េងពេជ្ជតាកំពុងនិយាយនៅលើឆាកតន្ត្រី
ជាមួយលោកអ៊ិតសេដ្ឋានិងអ្នកនាងយុគ្គចិន្តា។ 
កំពូលតារាចម្រៀងម៉េងកែវពេជ្ជតាបានសរសេរថា៖«ពិតជាមិនគួរ​អោយជឿទេថា​នឹងមានរឿងនេះ​កើតឡើង​ ភ្លាមៗពេកហើយ​ សូមបងប្រុសអញ្ជើញទៅដល់ឋានសុគ​តិភពកុំបីឃ្លាងឃ្លាត​ ពួកយើងជាសិល្បករ​ សិល្បការិនី​ រួមទាំងបងប្អូនខ្មែរទាំងអស់​ សូមចង់ចាំទុកនូវស្នាដៃ​ និងទេពកោសល្យដ៏ល្អរបស់បងប្រុសនៅក្នុងទំព័រប្រវត្តិសាស្ត្រ​ »  


😓



Related Posts

ម៉េងកែវពេជ្ជតាបង្ហោះសាររំលែកទុក្ខលោកអ៊ិតសេដ្ឋា
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.