ថ្ងៃទី១ខែកក្កដាឆ្នាំ១៩៩៧ទីក្រុងហុងកុងត្រូវអង់គ្លេសប្រគល់ឲ្យប្រទេសចិនវិញបន្ទាប់ពីបញ្ចប់អាណានិគមរបស់អង់គ្លេសដែលគ្រប់គ្រងហុងហុងអស់រយៈពេល១៥៦ឆ្នាំ ប៉ុន្តែតាមការព្រមព្រៀងរវាងចិន និងអង់គ្លេស
ហុងកុងនឹងមិនត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំងទាំងស្រុងនោះទេ
តែត្រូវដាក់ជា “តំបន់រដ្ឋបាលពិសេស” តាមគោលការណ៍ “ប្រទេសមួយ
ប្រព័ន្ធគ្រប់គ្រងពីរ”។ រយៈពេល២០ឆ្នាំបានកន្លងផុតទៅដែលគ្រប់គ្នាបានឃើញការរីកចម្រើនរុងរឿងរបស់ហុងកុងដែលមិនអាចប្រកែកបាន។ ហុងកុងជាទីក្រុងមួយដែលមានភាពរស់រវើកបំផុតមួួយនៅក្នុងពិភពលោក។ ហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលលោក ជាមួយនឹងសង្កាត់ពាណិជ្ជកម្ម លក្ខណៈពិភពលោក ហើយស្ថាបត្យកម្មក៏មានលក្ខណៈពិសេសៗផងដែរដូចជាអគារខ្ពស់ៗកប់ពពកជាដើម។ទីក្រុងហុងកុងក៏ជាមជ្ឈមណ្ឌលនៃផ្សារទំនើបដ៏ល្បីល្បាញជាតំបន់ទេសចរស្រស់បំព្រង ហើយជាពិសេសសម្រាប់អ្នកចូលចិត្ត shopping មានផ្សារទំនើបលំដាន់អន្តរជាតិជាច្រើន។ ហុងកុងមានអាហារដ៏ឆ្ងុយឆ្ងាញ់សម្រាប់មនុស្សគ្រប់ជាតិសាសន៍។ នៅថ្ងៃទី១ខែកក្កដាខាងមុខនេះគឺជាខួបលើកទី២០ឆ្នាំដែលហុងកុងត្រូវបានអង់គ្លេសប្រគល់ឲ្យចិនវិញ។ ចង់ដឹងថាហុងកុងមានភាពអស្ចារ្យយប៉ុណ្ណាសូមទស្សនាទាំងអស់គ្នា៕
២០ឆ្នាំក្រោយហុងកុងត្រូវបានប្រគល់មកឲ្យចិនវិញ
4/
5
Oleh
Unknown