ប្រទេសកម្ពុជាជាប្រទេសមួយដែលមានធនធានធម្មជាតិដ៏សម្បូរណ៍បែប មិនថាព្រៃប្រឹក្សា ប្រាសាទបុរាណ ឬ ឆ្នេរសមុទ្រនោះទេ គឺប្រទេសយើងមានគ្រប់សព្វបែបយ៉ាងទាំងអស់។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយយើងមិនចេះថែរក្សានិងគ្រប់គ្រងសម្បត្តិធម្មជាតិទាំងនោះឲ្យបានល្អទេ។
កាលពីបីថ្ងៃមុនខ្ញុំមានឱកាសទៅលេងខេត្តព្រះសីហនុ។ ដូចដែលបងប្អូនដឹងហើយបើទៅលេងខេត្តព្រះសីហនុ ច្បាស់ណាស់គឺយើងទៅលេងតំន់ឆ្នេរសមុទ្រល្បីៗជាច្រើននៅទីនោះដែលមានដូចជាឆ្នេរហាវ៉ៃ ឆ្នេរអូឈើទាល ឆ្នេរសុខា ឆ្នេរឯករាជ្យ ឬឆ្នេរផ្សេងៗទៀត។ ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជារបស់យើងជាប់ឈ្មោះជាឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក។ យើងដែលជាកូនខ្មែរពិតជាមានមោទនភាពណាស់ចំពោះការចាត់ចំណាត់ថ្នាក់នេះ ហើយជាការពិតគឺឆ្នេរយើងមានសម្រស់ស្រស់ស្អាតអញ្ចឹងមែន។ ប៉ុន្តែគួរឲ្យសោកស្តាយ
ដូចក្នុងរូបភាពហ្នឹងស្រាប់ ពេលដែលខ្ញុំទៅដល់ទីនោះ ខ្ញុំសួរអ្នករស់នៅតំបន់នោះគាត់ប្រាប់ថាឆ្នេរនេះឈ្មោះឆ្នេរហាវ៉ៃ។ បើយើងពិនិត្យមើលទេសភាពជុំវិញពិតជាស្រប់ស្អាតណាស់ ប៉ុន្តែបើយើងក្រឡេកមើលទៅឆ្នេរខ្សាច់សក្បុសនោះយើងនឹងឃើញសំរាមនៅពាសពេញឆ្នេរ ដែលធ្វើឲ្យបាត់បង់តម្លៃកេរ្តិ៍ឈ្មោះក្នុងនាមជាឆ្នេរដែលស្រស់ស្អាតជាងគេលើពិភពលោក។មានទេសចរណ៍ជាច្រើនទៅលេងទីនោះហើយពេលគេត្រឡប់ទៅប្រទេសគេវិញតើគេចង់មកលេងឆ្នេរដែលមានពេញដោយសំរាមទៀតទេ??ហេតុអ្វីបានជាអជ្ញាធរមូលដ្ឋានឬអ្នកដែលពាក់ព័ន្ធមិនយកចិត្តទុកដាក់ថែរក្សាបរិស្ថានជាពិសេសហេតុអ្វីមិននាំគ្នាសំអាតឆ្នេរឲ្យបានស្អាត? តើអាជ្ញាធរមានដែលទៅពិនិត្យមើលតាមឆ្នេរនានាឬទេ?តើអាជ្ញាធរធ្លាប់ចាត់វិធានការសំអាតឆ្នេរឬទេ?តើអាជ្ញាធរ
រវល់ធ្វើអីខ្លះ???បើសំរាមនៅពាសពេញឆ្នេរអញ្ចឹងតើឆ្នេរសមុទ្រខ្មែរសមជាឆ្នេរស្អាតជាងគេលើពីភពលោកទេ?? អាជ្ញាធរដែលពាក់ព័ន្ធល្មមភ្ញាក់ហើយកុំដេកយូរពេក៕

នេះឬឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក???
4/
5
Oleh
Unknown